Anthropic នឹងកាត់បន្ថយការអនុម័តពីមនុស្សនៅពេលប្រើ Claude Code និងធ្វើឱ្យ Auto Mode ជាលំនាំដើមសម្រាប់គណនី Pro, Max និង Team ចាប់ពីថ្ងៃទី 14 សីហា។
ក្នុង Mode នេះ Claude Code ជាទូទៅនឹងបន្តការងារដោយមិនសុំ Permission នៅគ្រប់ជំហាន។
វានឹងឈប់នៅពេលសកម្មភាពត្រូវបានចាត់ទុកថាមិនអាចត្រឡប់ក្រោយបាន មានលក្ខណៈបំផ្លាញ ឬមានគោលដៅនៅក្រៅ Environment របស់អ្នកប្រើ។
ការសុំ Permission នឹងតិចជាងមុន
ប្រព័ន្ធចាស់អាចផ្អាក Workflow ដើម្បីសុំការអនុម័ត។
Auto Mode នឹងបន្តសកម្មភាពធម្មតាដោយស្វ័យប្រវត្តិ និងសុំអន្តរាគមន៍តែពេលមានហានិភ័យខ្ពស់។
Auto Mode រកឃើញសកម្មភាពគ្រោះថ្នាក់បានល្អជាង
Anthropic បានសាកល្បងជាមួយអ្នកប្រើបង់ប្រាក់ 1,053 នាក់។
Auto Mode រកឃើញសកម្មភាពគ្រោះថ្នាក់បាន 89%។
ការត្រួតពិនិត្យដោយមនុស្សរកឃើញត្រឹម 13.6%។
អ្នកប្រើក៏បានអនុម័ត Permission Prompt របស់ Claude Code ដល់ 97%។
ការអនុម័តអាចក្លាយជាទម្លាប់
Prompt ដែលបង្ហាញញឹកញាប់អាចធ្វើឱ្យអ្នកប្រើចុចអនុម័តដោយទម្លាប់។
Auto Mode ផ្ទេរការសម្រេចចិត្តមួយផ្នែកទៅប្រព័ន្ធសុវត្ថិភាពរបស់ Claude Code។
ក្រុម Claude Code ប្រើវារួចហើយ
Boris Cherny ប្រធាន Claude Code បាននិយាយលើ X ថាគាត់ និងក្រុមបានប្រើ Auto Mode តែមួយគត់អស់រយៈពេលជាច្រើនខែ។
បន្ថែមការការពារ
Anthropic ក៏កំពុងបន្ថែម Prompt Injection Screening និង Customizable Hard Deny Rules។
Rules ទាំងនេះអាចរារាំងសកម្មភាពដូចជា Data Exfiltration។
គោលដៅគឺបង្កើនភាពស្វ័យប្រវត្តិ ខណៈកំណត់សកម្មភាពដែលមានហានិភ័យខ្ពស់។








